728 x 90

LG គ្រោង​ផលិត​បន្ទះ​ឈី​ប​ទូរស័ព្ទ​ដោយ​ខ្លួនឯង

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​កូរ៉េ LG ដែល​ពឹងផ្អែក​ខ្លាំង​លើ​បន្ទះ​ឈី​ប​ពី​ក្រុមហ៊ុន​អា​មេ​រិ​ក Qualcomm គ្រោង​ផលិត​បន្ទះ​ឈី​ប​ជំនាន់​ថ្មី ដោយ​ខ្លួនឯង​ក្នុង​រោងចក្រ​របស់ Intel ។ ព័ត៌មាន​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុង​ការ​បញ្ចាំង​ស្លាយ​នៅ​ក្នុង​ពេល​ធ្វើ​បទ​បង្ហាញ​បច្ចេកទេស​នៅ​ឯ​វេទិកា​អ្នក​អភិវឌ្ឍ​របស់​ក្រុមហ៊ុន Intel ក្នុង​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ។

ក្រុមហ៊ុន LG តែងតែ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​សាំ​សុ​៊​ង ពោល​គឺជា​ការ​បោះ​ជំហាន​ចូល​ក្នុង​អាជីវកម្ម​បន្ទះ​ឈី​ប ។ ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន​របស់​ចិន Hauwei សុទ្ធតែ​មានការ​រចនា​បន្ទះ​ឈី​ប​ផ្ទាល់ខ្លួន ។ រីឯ​ក្រុមហ៊ុន​ដទៃ​ផ្សេង​ទៀត​ជា​ទូទៅ​ប្រើប្រាស់​បន្ទះ​ឈី​ប​ពី​ក្រុមហ៊ុន Qhalcomm ឬ​ក្រុមហ៊ុន​ចិន ។ LG នឹង​យក​ប្រៀប​លើ​បច្ចេកវិទ្យា​ផលិត​បន្ទះ​ឈី​ប​ទំហំ​១០​ណា​ណូ​ម៉ែត្រ​ជំនាន់​ក្រោយ​របស់ Intel ពោល​គឺជា​បន្ទះ​ឈី​ប​ជំនាន់​ស្តើង​ដែល​នឹង​លេច​រូបរាង​ដំបូង​គេ​នៅ​ឆ្នាំ​ក្រោយ ៕


ចាប់អារម្មណ៍

ចាប់អារម្មណ៍ច្រើនទៀត...