728 x 90

កីឡាករ២៤នាក់ ត្រូវបានកោះហៅឲ្យចូលជំរុំហ្វឹកហាត់ជាថ្មី ត្រៀមទៅជួបហុងកុង

កីឡាករបាល់ទាត់ ដែលមានសមត្ថភាពលេចធ្លោរចំនួន២៤នាក់ មកពីក្លិបចំនួន៦ ត្រូវបានគ្រូបង្គោល លោក Lee Tae Hoon សម្រេចហោះហៅឲ្យចូលក្នុងក្រុមជម្រើសជាតិកម្ពុជា ជាថ្មី ហើយបញ្ជីឈ្មោះជាបឋមនេះ គឺមានការផ្លាស់ប្តូរកីឡាករមួយចំនួនផងដែរ ខណៈកីឡាករ រ៉ឹង ប៊ុនហៀង, រស់ គង់សំរេច និងអ្នកចាំទី អ៊ុំ វិចិត្រ ត្រូវបានកោះហៅឲ្យចូលជំរុំហ្វឹកហាត់ លើកនេះផងដែរ។

តាមបញ្ជីឈ្មោះនេះ កីឡាករមកពីក្លិបព្រះខ័នរាជស្វាយរៀង នៅតែមានចំនួនច្រើនជាងគេដដែល គឺចំនួន៨នាក់ ក្លិបបឹងកេតអង្គរ៦នាក់ ក្រសួងការពារជាតិ៦នាក់ ភ្នំពេញក្រោន២នាក់ ប៉ូលិស២នាក់ និងក្លិបណាហ្គាវើល១នាក់ ហើយពួកគេនឹងត្រូវធ្វើការប្រមូលផ្តុំ នៅថ្ងៃទី២៤ ខែសីហា ខាងមុខនេះដើម្បីត្រៀមខ្លួនចេញដំណើរទៅប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទាត់ជម្រើសជាតិហុងកុង នៅទឹកដីហុងកុង នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦៕

បញ្ជីរាយនាម គ្រូបង្វឹក មន្រ្តីបច្ចេកទេស និងកីឡាករទាំង៣២នាក់នៃក្រុមជម្រើសជាតិកម្ពុជាទាំង


ចាប់អារម្មណ៍

ចាប់អារម្មណ៍ច្រើនទៀត...